កំពង់ស្ពឺៈ នៅវេលាម៉ោង ១និង៥០នាទីរសៀលថៃ្ងទី១៣ ខែមីនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្ដុបមន្ទីរសាធារណការខេត្ដ តំបន់ទីប្រជុំជន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ បានធ្វើការត្រួតពិនិត្យរឹតបណ្តឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ស្របពេល នោះមានរថយន្តមួយគ្រឿង ម៉ាក Ford ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-6575 បើកបរដោយឈ្មោះ ផា ស៊ីហាក់ ភេទប្រុស អាយុ ៣០ឆ្នាំ អាស័យដ្ឋាន នៅភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីកើតទៅលិច ដោយស្ថានភាពបើកបរលើសល្បឿនកំណត់ ក្នុងទីប្រជុំជន ច្បាប់ត្រូវឲ្យបើកបរល្បឿនលឿនបំផុត ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្ដែលោកផា ស៊ីហាក់ បើកល្បឿន ៩០គឺឡូម៉ែត្រក្នុងមួយម៉ោង ឧបករណ៍វាស់ល្បឿន។
លុះមកដល់ចំណុចត្រួតពិនិត្យ ភ្លើង ស្តុបមន្ទីរសាធារណៈការខេត្ត សមត្ថកិច្ចនគរបាលចរាចរណ៍ បានបញ្ជាឲ្យរថយន្ដអែបចូលខាង ដើម្បីជម្រាបប្រាប់ និងណែនាំគាត់ទាក់ទងនិងច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែកំពុងបញ្ជាឲ្យចូលបុរសអ្នកបើកបររថយន្ដ បានចុចកញ្ចក់ទំលាក់ចុះស្រែកជេរ នគរបាល ដែលកំពុងបញ្ជារថយន្តថា ភ្លើទេអីភ្លើងស្ដុបពណ៌បៃតងបញ្ជាក់ប្រាប់ថា ឲ្យទៅមុខម្ដេចនគរបាលឆ្កួតមកឲ្យរថយន្ដចូលខាងទៅវិញ ? ដោយមិនទាន់ស្ដាប់ហេតុផលផងជនបង្កឈ្មោះ ផា ស៊ីហាក់ បានចុះពីរថយន្ដបើកទ្វារសំដៅមករកនគរបាល ដែលកំពុងតែបញ្ជានៅខាងមុខរថយន្ដ ឃើញស្ថានភាពមិនស្រួលកងកម្លាំងនគរបាលចរាចរណ៍ ក៏បានចូលទៅធ្វើការសម្របសម្រួល ឲ្យគាត់បើករថយន្ដមកឈប់នៅម្ខាងផ្លូវសិនមក ដើម្បីពន្យល់ និងឲ្យគាត់ពិនិត្យលើឧបករណ៍វាស់ល្បឿន ជនបង្កនៅតែរឹងទទឹងមិនស្ដាប់ការពន្យល់ណែនាំពីសមត្ថកិច្ចនោះទេ ដោយ ស្រែក និងទាញទូរស័ព្ទដៃ តេអន្ដរាគមន៍រកបក្ខពួក ខ្នងបង្អែកដើម្បីបញ្ជាមកនគរបាលឲ្យសុំទោសខ្លួនវិញ និងបាននិយាយថា មិនស្គាល់យើងទេអី!
ជាការសម្រេចចិត្ដនគរបាលដែលឈរជើងនៅគោលដៅខាងលើ បានគោរពស្នើសុំបញ្ជាថ្នាក់ដឹកនាំធ្វើការឃាត់រថយន្ដ និងជនបង្កករណី បទល្មើស ចរាចរណ៍ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់៖ បុរសជាជនបង្កក្រោយការធ្វើតេស្តជាតិស្រវឹង រកឃើញមានជាតិអាកុល ០,៧៣ ក្នុងមួយលីត្រខ្យល់ ចំពោះវត្ថុតាង និងអ្នកបើកបរឃាត់ទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក បុរសនេះពិតជាមានជាតិអាកុល ហួសការកំណត់មែន ទើបប្រាប់ស៊េរីឡានខុស២០១៩ សោះថា២០២០៕




មតិយោបល់