ព័ត៌មានជាតិ

ជនជាតិចិនស្លាប់ម្នាក់ភ្លាមៗបន្ទាប់ពីត្រូវគេសម្លាប់នៅក្រុមហ៊ុនសំណង់ អគារវិស្វកម្ម ភោជនីយដ្ឋាន យ៉េហ្គាង

ព្រះសីហនុ: ករណីហិង្សារហូតក្លាយជាឃាតកម្មបណ្តាលឲ្យស្លាប់ម្នាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្រុមហ៊ុនសំណង់ អគារវិស្វកម្ម ភោជនីយដ្ឋាន យ៉េហ្គាង ស្ថិតក្នុងក្រុម៨ ភូមិ០១ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ កេីតឡេីងរវាងជនជាតិចិនដូចគ្នា បណ្តាលឲ្យបុរសម្នាក់ជាជនជាតិចិន ស្លាប់នៅកន្លែងកេីតហេតុ (ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ)។
ក្រោយកើតហេតុជនបង្កចំនួន៨នាក់ត្រូវបានកម្លាំង នគរបាលស្នងការដ្ឋាននគរបាលខេត្តចាប់ឃាត់ខ្លួននាំយកទៅធ្វេីការសាកសួរហើយដើម្បីចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់