ព្រះសីហនុៈ សមត្ថកិច្ចស្រុកព្រៃនប់ ប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិសាកសពបុរសម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបើកបុកម៉ូតូ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។
ជនរងគ្រោះជិះម៉ូតូ ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1I-9415 ។
បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់ទុកនៅវត្តបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិ ទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់