ព័ត៌មានជាតិ

ដៃជាប់ខ្នោះហើយនៅឈរអឿទៀត! យុវជន ២នាក់ ត្រូវសមត្ថកិច្ចវាយខ្នោះ ពីបទឆក់ទូរស័ព្ទ

ភ្នំពេញ: នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២និង៤០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាក់ស្ដែងពីបទ លួចមានស្ងានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ដែលប្រព្រឹត្តនៅចំណុចមុខហាងលក់ស៊ុបប្រហិត ផ្លូវលេខ២៧១ ក្រុម ទី២៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ៖
១-ឈ្មោះ ហួន សេងហ៊ី ហៅ ហ៊ី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាក ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២-ឈ្មោះ មាស ញ៉ាញ់ ហៅ ញ៉ាញ់ ភេទប្រុស ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៣ ផ្លូវលំ ភូមិទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

មតិយោបល់