ព័ត៌មានជាតិ

រ៉ឺម៉កដឹកបង្គាបែកកង់ រេចង្កូតចូលគន្លងរថយន្តក្រឡុងស៊ីម៉ងត៍ បុកខូចខាតទាំងសងខាង ភាគីរ៉ឺម៉កសង១០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ: រ៉ឺម៉កដឹកបង្គាបែកកង់ រេចូលកន្លងរថយន្ត ក្រឡុកស៊ីម៉ងត៍បើកប៉ះខូចខាតទាំងសងខាង រួចខាងរ៉ឺម៉កសង១០០ដុល្លារ ទៅភាគីខាងរថយន្តដើម្បីបញ្ចប់រឿង ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ចំណុចមុខសួនលក់ផ្លា និងកូនឈើ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ រថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 5A 1749 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត និងម៉ូតូសណ្តោង រ៉ឺម៉កបានបើកស្របទិសគ្នា តាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង ដោយម៉ូតូសណ្តោងរ៉ឺម៉កបើកខាងមុខ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉ឺម៉កបែកកង់ឆ្វេង ក៏មកឆ្វេងដៃចូលគន្លងរថយន្ត បណ្តាលឱ្យរថយន្តជ្រុលមកប៉ះរ៉ឺម៉ក បណ្តាលឱ្យធ្លាក់ធុងបង្គា មួយចំនួនចេញពីរ៉ឺម៉ក ឯរថយន្តខូចខាតផ្នែកខាងមុខ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់វាស់វែង ហើយឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរ៉ឺម៉កសណ្តោង សងថ្លៃជួសជុល ទៅខាងរថយន្តក្រឡុងស៊ីម៉ងត៍ចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់