ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរសារធាតុញៀន

ភ្នំពេញ: កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ សហការជាមួយកម្លាំង ប្រជាការពារ សង្កាត់ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ជាបន្តបន្ទាប់ កាលពី វេលាម៉ោង ៤និង៣០នាទីយប៉ទៀបភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដែលនៅតាម បណ្តោយផ្លូវជាតិ លេខ៥ ភូមិសាមគី្គ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក គឹមសុង នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឫស្សីកែវ បានប្រាប់ឲ្យដឹងថា ក្រោយពីលោកបានធ្វើការ ចែកឯកសណ្ឋាន និងមួកការពារសុវត្ថិភាព ជូនបងប្អូនប្រជាការពារ សង្កាត់ ដែលបានខិតខំធ្វើការ យ៉ាងសកម្ម ក្នុងការងារនោះ ។ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច និងប្រជាការពារសង្កាត់ បានធ្វើការជិះល្បាត នៅក្នុងមូលដ្ឋាន និងបានធ្វើការ ស្រាវជ្រាវ នៅមុខសញ្ញាចែកចាយ ថ្នាំញៀន ជាក់ស្តែងនៅ វេលាម៉ោង ៣និង០០នាទីទៀបភ្លឺ កម្លាំងសមត្ថកិច្ច យើងបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន មុខសញ្ញា ជួញដូរគ្រឿងញៀន ២នាក់ នៅត្រង់ចំណុចផ្លូវរថភ្លើង ក្រុម៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ព្រមទាំងបានដកហូត នៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៩កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ច បានធ្វើការនាំខ្លួន មកកាន់ប៉ុស្តិ៍នគរបាល ឫស្សីកែវ ដើម្បីធ្វើការសាកសួរ ។ លុះមកដល់វេលាម៉ោង ៤និង៣០នាទីទៀតភ្លឺ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ច និងប្រជាការពារ សង្កាត់បានធ្វើការជិះល្បាត ក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញ ជនសង្ស័យ ២នាក់ទៀត បានធ្វើការ ឃាត់ខ្លួន និងឆែកឆេរ នៅតាមបណ្តោយផ្លូវជាតិ លេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ដោយបានរកឃើញ នៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ១កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងបានដកហូតនៅម៉ូតូ ២គ្រឿង ទី១ម៉ូតូម៉ាក គុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខ យ ១៨៤០ ភព១ និងទី២ ម៉ូតូម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-5899 ក៏បញ្ជូនមក ប៉ុស្តិ៍នគរបាលឫស្សីកែវ ។

លោក តូច គឺមសុង បានបន្តទៀតថា នៅក្នុងប្រតិបតិ្តនេះដែរ កម្លាំងសមត្ថកិច្ច និងប្រជាការពារ សង្កាត់បានឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ដោយទី១ មានឈ្មោះ វ៉ែន ប៊ុន្នី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្លូវលំ ភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជននេះគឺជាមុខសញ្ញា ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ពីបទ ឆក់, ទី២ មានឈ្មោះ យឹម ណុន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧៤៥ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជននេះធ្លាប់ជាប់ពន្ធនាគារ ម្តងរួចមកហើយ ដោយជាប់ពីបទ ជួញដូរមនុស្ស, ទី៣ មានឈ្មោះ លី រ៉ូនី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ នៅផ្ទះ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ, ទី៤ មានឈ្មោះ កែវ រ៉ូហ្សាត ហៅយី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ លក់ពូក ស្នាក់នៅភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

បើតាមការឆ្លើយសារភាព របស់ជនសង្ស័យបានប្រាប់ថា ពួកគេទាំង ៤នាក់ បានទៅទិញថ្នាំពីម្តុំរោងចក្រឆ្នាំង ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌដូនពេញ ចំណែកឯ ២នាក់ផ្សេងទៀតប្រាប់ថា ពួកគេទិញថ្នាំនៅម្តុំស្វាយប៉ាក ដោយពួកគេទាំងនោះ ទិញក្នុងតំលៃ ១៥០០០រៀលទៅ ២៥០០០រៀល ក្នុងមួយកញ្ចប់ ។

បច្ចុប្បន្នជនសង្ស័ ៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតីវិធីច្បាប់ ៕

photo_2016-08-16_11-41-45 photo_2016-08-16_11-41-49 photo_2016-08-16_11-41-53 photo_2016-08-16_11-41-56 photo_2016-08-16_11-42-01 photo_2016-08-16_11-42-04

photo_2016-08-16_11-27-45

photo_2016-08-16_11-27-58

photo_2016-08-16_11-28-02

photo_2016-08-16_11-28-08

photo_2016-08-16_11-28-11

photo_2016-08-16_11-28-15

photo_2016-08-16_11-28-19

photo_2016-08-16_11-28-22

photo_2016-08-16_11-28-26

photo_2016-08-16_11-28-29

photo_2016-08-16_11-28-33

មតិយោបល់