សៀមរាបៈ ក្រោយមានការឯកភាពពីលោក ភឹង ចិន្ដារ៉េត ស្នងការរង និងជាប្រធានផែនទទួលការងារព្រហ្មទណ្ទ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានបញ្ជាឲ្យផ្នែកនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក ធ្វើការឃាត់ជនសង្ស័យម្នាក់ឈ្មោះ ទូច តុលា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ព្រៃតាព្រហ្ម ឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ក្នុងករណីអំពើលួច។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ម៉ោង ៨និង៣០នាទីយប់នៅចំណុចក្នុងបន្ទប់ស្នាក់នៅរួមគ្នា នៃផ្ទះសំណាក់ ណូនីទ្រី ស្ថិតក្នុងភូមិវត្តដំណាក់សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ជនសង្ស័យឈ្មោះ ទូច តុលា ភេទប្រុស បានធ្វើសកម្មភាពលួចយកទូរសព្ទដៃ០១គ្រឿង ម៉ាក សាំសុង ពណ៌ក្រហមលេខអាយមី៣៥៦៧៧៦១០០៩៧៧៤២៥ របស់ជនរងគ្រោះឈ្មោះ Chouquet Florian Aurelien ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិបារាំងជាភ្ញៀវទេសចរស្នាក់នៅបន្ទប់រួមគ្នាក្នុងផ្ទះសំណាក់ខាងលើ។ ពេលធ្វើសកម្មភាពលួចទូរស័ព្ទបានសម្រេចជនសង្ស័យបាន យកទូរសព្ទនេះទៅទុកក្នុងវ៉ាលីរបស់គេ នៅឯណាផ្ទះសំណាក់មួយទៀតដែលគេបានជួលសម្រាកមុនចូលសម្រាកផ្ទះសំណាក់ ណូនីទ្រី នេះគឺ ផ្ទះសំណាក់ ឈ្មោះ Kafu មានទីតាំងស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចក៏បានត្រលប់មកដេកផ្ទះសំណាកកើតហេតុខាងលើនេះវិញ។
កាលពីម៉ោង ៧និង០០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ដដែលនេះនៅចំណុចក្នុបន្ទប់ស្នាក់នៅរួមគ្នានៃផ្ទះសំណាក់ Kafu ស្ថិតក្នុងភូមិតាភុល សង្កាត់សាលាកំរើក ក្រុងសៀមរាប ជនសង្ស័យឈ្មោះ ទូច តុលា ភេទប្រុស ខាងលើបានធ្វើសកម្មភាពលួចយកកុំព្យូទ័រយួរដៃ ម៉ាក hp ពណ៌ទឹកប្រាក់ របស់ជនរងគ្រោះឈ្មោះ Da Sil Va Francini Louizi ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិប្រេស៊ីល ជាភ្ញៀវទេសចរណ៍ ដាក់ចូលក្នុងសាក់កាដូរួចស្ពាយចេញទៅដេកនៅក្នុងផ្ទះសំណាក់ណូនីទ្រីកន្លែងកើតហេតុខាងលើ គឺបានធ្វើសកម្មភាពលួចកុំព្យូទ័រយួរដៃ មុននឹងលួចយកទីរស័ព្ទដៃ។
ក្រោយពេលសមត្ថកិច្ចទទួល បានបណ្តឹងពីជនរងគ្រោះទាំងពីរនាក់ រួចនៅម៉ោង ១១និង៣០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានចុះទៅសហការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុផ្ទះសំណាក់ណូនីទ្រីឆែកឃើញកុំព្យូទ័រយួរដៃរបស់ជនរងគ្រោះជាស្ត្រី នៅក្នុងសាក់កាដូរបស់ជនសង្ស័យ ខាងលើ ហើយសួរនាំពីទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ក្រហម របស់ជនរងគ្រោះជាបុរស ទើបជនសង្ស័យឈ្មោះ ទូច តុលា ភេទប្រុស អាយុ ៣២ឆ្នាំបានឆ្លើយ សារភាពថារូបគេពិតជាបានលួចយកកុំព្យូទ័រដៃម៉ាក hp និងទូរស័ព្ទដៃម៉ាក samsung ពណ៌ក្រហមរបស់ជនរងគ្រោះទាំងពីរនាក់ ជាភ្ញៀវបរទេសទេសចរណ៍ពិតប្រាកដមែន។
ក្រោយកម្លាំងសហការពីនគរបាលក្រុងសៀមរាប ប៉ុស្ដិ៍សាលាកំរើក និងនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបដកហូតវត្ថុតាង ដូចជាទូរស័ព្ទដៃ និងកុំព្យូទ័រដៃខាងលើពីជនសង្ស័យរួចមក ធ្វើការប្រគល់ទៅឲ្យជនរងគ្រោះគ្រប់គ្រងថែរក្សា និងប្រើប្រាស់វិញ ដោយឡែកជនសង្ស័យរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចោទប្រកាន់និងផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់