ព័ត៌មានជាតិ

បុរសម្នាក់ជិះទូសុខៗ កើតអាការមិនស្រួល ដួលធ្លាក់ទឹកលង់ស្លាប់

កំពង់ធំ: កាលពីវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ ករណីមនុស្សលង់ទឹកស្លាប់ម្នាក់ នៅភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ប៉ាង ស៊ីន ភេទប្រុស អាយុ៤០ឆ្នាំ ។ មូលហេតុ៖ ជិះទូកធ្លាក់ទឹក បណ្តាលឲ្យលង់ស្លាប់ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ៕

មតិយោបល់