កណ្ដាលៈ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥និង៤០នាទី មានករណីប៉ុនប៉ងអំពើលួច ស្ថិតក្នុងភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឆាង ដា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ សុខ ម៉េងស្រ៊ុន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចុះវារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន០១លើកអំពីបទ ជួញដូរគ្រឿងញៀន (បានធ្វើតេស្តរកសារធាតុនៅក្នុងទឹកនោមវិជ្ជមាន) ក្រោយពីចេញពីពន្ធនាគារ គឺមិនរៀងចាល។
វត្ថុតាងចាប់យក៖
-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់តូច
-ទួឡឺវីសចំនួន ១
មធ្យោបាយរបស់ជនសង្ស័យដកហូតបានមាន៖
-ម៉ូតូ ១គ្រឿង ម៉ាក សង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មានផ្លាកលេខ។
ករណីនេះ ដោយសារ នៅពេលកំពុងធ្វើសកម្មភាព ម្ចាស់ផ្ទះ ដឹងទាន់ ពុំបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិអ្វីទេ រីឯជនសង្ស័យចាត់ការតាមនីតិវិធី៕
មតិយោបល់