ព័ត៌មានជាតិ

ជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួល

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តោញសង្គមឲ្យដឹងថានាវេលាម៉ោង ១៦និង០០នាទីថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២០ នៅបន្ទប់ជួល ភូមិមណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។

ជនរងគ្រោះភេទប្រុស ជនជាតិ អាមេរិកាំង ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ៖ជនរងគ្រោះស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង។

ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

មតិយោបល់