ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហៃឡែនឌ័របុកជាមួយម៉ូតូ ម៉ាកហុងដាប៊ីត ដែលបណ្តាលអោយស្រ្តីម្នាក់រងរបួសធ្ងន់បាក់ជើងនិងសង្ស័យថាមានការរលូតកូនក្នុងផ្ទៃទៀត។
បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤០ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩ នៅតាមបណ្តាយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយកសម្ភារទាំងសងខាងរក្សាទុកដើម្បីរងចាំការដោះស្រាយ ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ៕
មតិយោបល់