កំពង់ធំៈ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥និង៥៥នាទីយប់ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២១៦-២១៧ ភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្ដាលឲ្យមនុស្សស្លាប់។
ម៉ូតូម៉ាក ហុងដា វ៉េវអាល់ហ្វា ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ1F-8251 បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិចដោយឈ្មោះ តាន់ សុហ៊យ ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរកអាជីវករ ស្លាប់នៅកន្លែងកើតហេតុពាក់មួកសុវត្ថិភាព។
រថយន្តម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2B-5040 អ្នកបើកមិនស្គាល់អត្តសញ្ញាណ គេចខ្លួន។
មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុង អ្នកបើកបររថយន្តមានល្បឿនលឿន។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់