ព័ត៌មានជាតិ

អបអរសាទរ​ខួប​លើក​ទី១៣ នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក

ភ្នំពេញ៖ ថ្ងៃនេះ​គឺជា​ខួប​លើក​ទី១៣ នៃ​ការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជា​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២១) ។

ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ នា​ថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦។ ប្រាសាទព្រះវិហារ ជា​ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី៣២របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា។

សូម​ចូលរួម​ថែរក្សា​ការពារ​ប្រាសាទ​បូរាណ​ទាំងអស់​នៅ​ទូទាំងប្រទេស​ឲ្យ​បាន​គង់វង្ស ដើម្បី​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់៕

មតិយោបល់