ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា​ពេញទំហឹង បណ្តាលឲ្យខ្ទេចរងការខូចខាត នៅផ្លូវជាតិលេខ៣

ភ្នំពេញ: នៅវេលាម៉ោង០៨ និង៣០ នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តធុនធំពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាត ខ្ទេចទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទឹកដីត្រង់ព្រំប្រទល់ សង្កាត់ពងទឹក និងសង្កាត់ភ្លើងឆេះរទេះ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តធុនធំពីរគ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។ ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរងរបួសស្រាលបន្តិចបន្តួចតែប៉ុណ្ណោះ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើការវាស់វែង ទៅតាម នីតិវិធីផ្លូវជាតិច្បាប់​ ។ ករណីនេះក្រុមការងារសារព័ត៌មាន Post Newe មិនទាន់ដឹងច្បាស់ថា ខាងណាជាអ្នកខុសនោះទេ ។
បន្ទាប់ពីវាស់វែងរួចរាល់ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នឹងឲ្យម្ចាស់ភាគីទាំងសងខាងចូលខ្លួនដោះស្រាយ តាមនីតិធីផ្លូវច្បាប់ ៕

មតិយោបល់