ព្រៃវែងៈ កាលពីវេលាម៉ោង ២២និង៤៥ នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៥ខ្នង នៅមុខវត្តខ្យោកកណ្តាល ក្នុងភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ជនរងគ្រោះទី១-ម្ចាស់ឈ្មោះ ឈុំ សាខន ភេទ ស្រីអាយុ៤៤ឆ្នាំ មានទំហំ ០៧×១២ ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ក្បឿង (ខូចខាតទាំងស្រុង) ស្រូវអស់១០តោន ប្រេងម៉ាស្សូត២០កាន ម៉ូតូគប់C៥០ ០១ គ្រឿង ម៉ាស៊ីនបូមទឹក០១គ្រឿង ទូរទឹកកក០១គ្រឿង ធុងបាស០២ ខោ អាវ មួយចំនួន ទូរទស្សន៍០១ ។ ទី២-ម្ចាស់ឈ្មោះ ធា កូលាប ភេទស្រី អាយុ៥១ឆ្នាំ មានទំហំ ០៦×១២ ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ក្បឿង (ខូចខាតទាំងស្រុង) ប្រាក់ខ្មែរ២លានរៀល និង ប្រាក់ដុល្លារចំនួន២,០០០, មាស៤ជី, ប្លង់ដី និងសៀវភៅធនាគារ, ខោ អាវ មួយចំនួន និងទូរទស្សន៍០១គ្រឿង ។
ទី៣-ម្ចាស់ឈ្មោះ តុង សាវណ្ណ ភេទស្រីអាយុ៥៣ឆ្នាំ មានទំហំ ០៥×០៧ម៉ែត្រ ជញ្ជាំងស្លឹក ដំបូលប្រក់សង្កសី (ខូចខាតទាំងស្រុង) មាស១១ជី, ផ្លាកទីន៩,៥ជី,លុយ៣ លាន ។
ទី៤-ម្ចាស់ឈ្មោះ ស្រ៊ា ភា ប្តីប្រពន្ធ អាយុ៥៣ឆ្នាំ មានទំហំ ០៦×១២ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ក្បឿងក្បាច់ (ខូចខាតទាំងស្រុង)មាស ៥ជី, ម៉ូតូ០២គ្រឿង, លុយ៣លាន ។
ទី៥-ម្ចាស់ឈ្មោះ មីង យន ភេទ ស្រី អាយុ ៨០ ឆ្នាំ មានទំហំ ០៥×០៧ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់សង្កសី (ខូចខាតទាំងស្រុង) ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ករណីខាងលើនេះសមត្ថកិច្ចចេញរថយន្ត០៣គ្រឿងជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យ បានរលត់ទាំងស្រុងមិនឲ្យឆេះរាលដាលបន្តទៀត ៕
មតិយោបល់