ព័ត៌មានជាតិ

ចាប់ខ្លួនស្រ្តីម្នាក់ និងថ្នាំញៀន២០០គ្រាប់ នៅបាត់ដំបង

បាត់ដំបង: ស្រ្តីម្នាក់ត្រូវបានកម្លាំងអាវុធហត្ថដែលកំពុងជិះល្បាតរបស់ស្រុកសំពៅលូន ខេត្ត ចាប់ដំបង ចាប់ខ្លួន បន្ទាប់ពីរកឃើញថ្នាំញៀនចំនួន ២០០គ្រាប់នៅក្នុងកាបូប។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចភូមិ ស្រឡៅ ជ្រុំ ឃុំសិរីមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានឃើញមុខសញ្ញាចែកចាយគ្រឿងញៀន ដែលកំពុងជិះម៉ូតូម្នាក់ឯង ភ្លាមនោះកម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនដើម្បីត្រួតពិនិត្យ និងបានឃើញគ្រឿងញៀនប្រភេទគ្រាប់ពណ៌ស្លាទុំ អក្សរwyចំនួន198គ្រាប់ និងពណ៌ខៀវចំនួន 02គ្រាប់ សរុប200គ្រាប់ដាក់ក្នុងកាបូបស្ពាយ។

ជនសង្ស័យឈ្មោះ លៀម រុំ ភេទ ស្រី អាយុ 43ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ អូរកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។ សមត្ថកិច្ចដកហូតគ្រឿងញៀនប្រភេទគ្រាប់ពណ៌ស្លាទុំអក្សwyចំនួន198គ្រាប់ និងពណ៌ខៀវចំនួន02គ្រាប់ សរុប 200គ្រាប់ ម៉ូតូចំនួន01គ្រឿងម៉ាក ហុងដាឌ្រីមសេ125ពណ៌ខ្មៅ ពាក់ ស្លាកលេខ1i8245 ប.មានជ័យ ស៊េរីឆ្នាំ2014  និងទូរស័ព្ទដៃចំនួន01គ្រឿង។ បច្ចុប្បន្ន ស្រ្តីជាជនសង្ស័យ ត្រូវបញ្ជូនមកអាវុធហត្ថស្រុកដើម្បីចាត់ការតាមនីតិវិធី៕

photo_2016-08-01_19-59-03

photo_2016-08-01_19-59-06

photo_2016-08-01_19-59-10

photo_2016-08-01_19-59-12

photo_2016-08-01_19-59-15

photo_2016-08-01_20-05-49

មតិយោបល់