ព័ត៌មានជាតិ

ករណីឆេះម៉ាស៊ីនច្រូតស្រូវ បង្កឲ្យផ្អើលពលរដ្ឋ និងសមត្ថកិច្ចចេញអន្តរាគមន៍

បន្ទាយមានជ័យ: នៅវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះម៉ាស៊ីនច្រូតស្រូវកណ្ដាលវាលស្រែ ស្ថិតក្នុងភូមិកងវ៉ាង សង្ការត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ម្ចាស់ម៉ាស៊ីនឈ្មោះ លី សាវឡុង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិពង្រឃុំកើតហេតុខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុម៉ាស៊ីនច្រូតស្រូវកំពុងតែ ច្រូតស្រូវសុខៗ ស្រាប់តែឆេះផ្អើលដល់ពលរដ្ឋ និងរថយន្តអគ្គិភ័យចេញអន្តរាគមន៍ពន្លត់ ប៉ុន្តែសំណាងល្អមិនឆេះស្រូវក្នុងស្រែ គ្រាន់តែរថយន្តរងការខូចខាត៕

មតិយោបល់