កណ្តាលៈ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩និង២០នាទី ករណីបុរសម្នាក់ មានវិបត្តិចិត្ត រឿងស្នេហា បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ប៉ង់ សំនឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ ។
វត្ថុតាងដកហូត៖ មានក្រណាត់វាំងននបង្អួចពណ៌ស លាយខៀវ ប្រវែង១.១០ម៉ែត្រ ។
សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ប្អូនជនរងគ្រោះឈ្មោះ ហ៊ុត លាងហេង ភេទស្រី អាយុ៣០ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះមានអារម្មណ៍មិនសប្បាយ ដោយឈ្លោះជាមួយសង្សារ២ទៅ៣ថ្ងៃហើយ តែងតែដើរទៅ ដើរមក ហើយប្អូនស្រីបានប្រាប់ទៅជនរងគ្រោះថា កុំគិតច្រើនពេក គិតតែខ្លួនឯងទៅ ។ លុះដល់វេលាម៉ោង១៨និង០០នាទីប្អូនជនរងគ្រោះបានធ្វើម្ហូបនៅក្រោមផ្ទះក៏ឈ្មោះ ហ៊ុត គឹម ហេង ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះ បានមកពីលក់ដូរ ក៏សួររកជនរងគ្រោះ ប៉ុន្តែមិនឃើញសង្ស័យនៅលើផ្ទះ ក៏បានស្រែកហៅជនរងគ្រោះ មិនឮឆ្លើយ ក៏ឡើងទៅលើផ្ទះមើល ឃើញជនរងគ្រោះចងក ទៅនឹងធ្នឹមផ្ទះ ដោយក្រណាត់ ក៏បានស្រែកហៅបងប្អូនឲ្យជួយ នាំគ្នាលើកយកជនរងគ្រោះចុះក្រោម ក៏បានរឹតទ្រូង និងធ្វើចលនាបេះដូង ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ ។
សមាសភាពចូលរួមពិនិត្យ ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសព មានស្នាមខ្មៅជុំវិញក បែកគ្រាប់ពូន ។ ការសន្និដ្ឋាន
តាមការពិនិត្យរបស់សមត្ថកិច្ច ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារធ្វើអត្តឃាត (ចងក) ។ សាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់