សៀមរាបៈ យោងតាមលិខិតលេខ០៤១សខល និង០៤៣ ចុះថ្ងៃអង្គារ ៩រោចខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ភ្នំពេញថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល យោងបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងបញ្ជារបស់លោកនួន ពុទ្ឋារ៉ាប្រធានគណបញ្ជាការ ឯកភាពរដ្ឋបាលក្រុងសៀមរាប ។
កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំណុះ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុង បានចុះធ្វើការបិទទីតាំង KTV ខ្នាតធំតូច និងបង្កប់តាមបៀហ្កាដិន រោងកុន សារមន្ទីរ ក្លឹបកម្សាន្ត ទូទាំងក្រុង តាមបទបញ្ជាខាងលើចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ-១៩បានធូរស្រាល ៕
មតិយោបល់