តាកែវៈ នៅវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចវាលខ្នងព្រែក ស្ថិតក្នុងឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ លើផ្លូវខ្នងព្រែក ពីលិចទៅកើត ម៉ូតូបង្កឡើងដោយខ្លួនឯង។
ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GD-7589 បើកបរដោយឈ្មោះ លាន ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកធនាគារប្រាសាក់ រស់នៅភូមិពន្ឌង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន រួចដួលដោយខ្លួនឯង ។
ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងកសាងសំណុំរឿងទៅតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់