តាកែវៈ កាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងែទី១៨ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ រស់ សំបួរ ភេទប្រុស អាយុ ៣៥ ឆ្នាំមុខរបរពេទ្យ រស់នៅភូមិ-សង្កាត់កើតហេតុ ប្រភេទសំណង់ ផ្ទះឈើពីរខ្នង ប្រក់ក្បឿង ប៊ីតុងក្រោម ទំហំ ៧x៩ម៉ែត្រ។ ចំណែកជនសង្ស័យឈ្មោះ រស់ ការ ភេទប្រុស អាយុ ២០ ឆ្នាំមុខរប មិនពិតប្រាកដ។
ការខូតខាត៖
-ផ្ទះឆេះអស់៨៥%
-គ្រែ០៣។
ហេតុការណ៍ សមត្ថកិច្ច បានចេញអន្តរាគមន៍ រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីបាញ់ទឹកពន្លត់អស់ចំនួន០៤ទ្បាន ទើបបានរលត់ជាស្ថាពរ នៅវេលា ម៉ោង១០ និង៥៥នាទីយប់ថ្ងែខែឆ្នាំដដែល។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅលោកអធិការក្រុងដូនកែវ ដើម្បីសុំការបំភ្លឺ លោកឆ្លើយថា គ្រាន់តែសង្ស័យថា កូនដុត ប៉ុន្តែព័ត៌មានមិនទាន់ច្បាស់ទេ កំពុងធ្វើការសាកសួរជនសង្ស័យ៕
មតិយោបល់