ព័ត៌មានជាតិ

បញ្ជូនខ្លួនជនជាតិអង់គ្លេសទៅកាន់តុលាការ ពាក់ព័ន្ធករណី ឃាតកម្មនៅប្រទេសថៃ

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧នេះ សមត្ថកិច្ចនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជូនខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ប្រភពពីសមត្ថកិច្ចបានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា បុរសជនជាតិអង់គ្លេសត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មនៅក្នុងប្រទេសថៃ។ ប្រភពបន្តថា ការតាមចាប់ខ្លួនជនសង្ស័យបានធ្វើឡើងរយ:ពេលជាច្រើនខែមកហើយ តាមរយ:ការស្នើសុំកិច្ចសហការរបស់ប៉ូលិស អាំងទែប៉ូលថៃ។

ទោះជាយ៉ាង សមត្ថកិច្ចមិនទាន់ហ៊ានបង្ហើបអំពីសាវតាជាតិរបស់ជនជាតិអង់គ្លេសដែលជាជនសង្ស័យនៅឡើយទេ ព្រោះថ្នាក់លើមិនឲ្យបញ្ចេញ។

ពាក់ព័ន្ធករណីនេះយើងមិនទាន់សុំការបញ្ជាក់ពីលោក អ៊ុក ហៃសីឡា ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍ បាននៅឡើយទេនៅព្រឹកនេះ ដោយសារទូរសព្ទដៃលោកជាប់រវល់។

មកដល់ពេលនេះគេនៅមិនទាន់ដឹងថា តំណាងអយ្យការរូបណានឹងកាន់សំណុំរឿងនេះនោះទេ៕

មតិយោបល់