ព័ត៌មានជាតិ

គូស្នេហ៍​ចិន​ភាគច្រើន​មិន​ចូល​ចិត្ត​ជីវិត​ផ្លូវភេទ​

ទីក្រុង​ប៉េកាំង​ថ្ងៃទី​២៦​ខែ​កញ្ញា​៖ ការស្ទង់មតិ​បានបង្ហាញ​ថា​ចំនួន ៥២ ភាគរយ​នៃ​គូ​ស្វាមីភរិយា​ជនជាតិ​ចិន​មិន​ចូលចិត្ត​ជីវិត​ផ្លូវភេទ​។ នេះ​បើ​យោង​តាម​ការ​ស្ទង​មតិ​ដោយ​សមាគមន៍​ផ្នែក​ផ្លូវភេទ​អន្តរជាតិ និង​ក្រុម​អ្នកជំនាញ​នៅក្នុង​ប្រទេស​ចិន សិក្ស​លើ​មនុស្សជាង ៣,៥០០ នាក់​ចាប់​ពី​អាយុ ១៨ ដល់ ៤៥​ឆ្នាំ នៅ​តំបន់ ៤​ផ្សេង​គ្នា​ទូទាំង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ឃើញ​ថា​ជាង​ពាក់​កណ្តោល​នៃ​មនុស្ស​ទាំងអស់​នេះ​មិន​ចូលចិត្ត​ការ​រួមភេទ​។

ការ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការស្ទង់មតិ​នៅ​លើ​មនុស្ស​ប្រមាណ ១.០០២ ជនជាតិ​ចិន​ក្នុង​ទីក្រុង​ទាំង​១១ រួមទាំង ទីក្រុង​ប៉េកាំង ស៊ា​ង​ហៃ Guangzhou និង Wuhan ក្នុងចំណោម​ស្ត្រី ៥០៣ នាក់ មាន ៩៦​ភាគរយ ពួកគេ​និយាយ​ថា​ចង់​ពន្យា​ល​ពេល​នៃ​ការ​រួមភេទ គឺ​ខ្ពស់ជាង​ស្ត្រី​ដែល​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ដែលមាន​មធ្យមភាគ​៦៣​ភាគរយ​។

បើ​យោង​ទៅតាម​ការស្ទង់មតិ​ចំនួន ៣២ ភាគរយ​នៃ​បុរស​ពិបាក​ក្នុង​ការបញ្ចេញ​ទឹកកាម និង​៧០​ភាគរយ​នៅក្នុង​ប្រទេស​ចិន​មិនបាន​ស្វែងរក​ការព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​។ បុរស​ភាគច្រើន​នៅក្នុង​ប្រទេស​ចិន​មាន​ការព្រួយបារម្ភ​ថា​គ្មាន​សមត្ថភាព​ដើម្បី​ផ្គាច់ចិត្ត​ដៃគូ​របស់​ខ្លួន​បាន និង​មូលហេតុ​ដែល​គួរឲ្យ​ព្រួយបារម្ភ​មួយទៀត​នោះ​គឺ​ពួកគេ​មិន​អាច​បញ្ចេញ​ទឹកកាម​បាន​។ នេះ​ជា​សំដី​របស់​លោក Jiang Hui ដែល​ជា​សមាជិក​នៃ CSA​។​

​លោក Jiang បាន​បន្ថែម​ទៀត​ថា​កត្តា​ដែល​ពិបាក​បញ្ចេញ​ទឹកកាម និង​សុខភាព​ផ្លូវចិត្ត​មាន​បញ្ហា​ដូចជា ភាព​តានតឹង អស់កម្លាំង ផប់​អារម្មណ៍​ធ្វើឲ្យ​បុរស​រងទុក្ខវេទនា ដូច្នេះ​ហើយ​អ្នក​គួរតែ​ស្វែងរក​ការ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​៕

couple

មតិយោបល់