ព័ត៌មានជាតិ

កុងតៃន័ររបស់ក្រុមហ៊ុន តេង ឡាយ ស៊ីញ៉ូបត់ឆ្វេងប៉ះរថយន្តព្រូស រងការខូចខាតគាបជាប់គ្នាតែម្ដង

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊ីញ៉ូបត់ស្ដាំ ជុលកៀរថយន្ត បណ្ដាលឲ្យបែកកញ្ចក់គាបជាប់គ្នា នៅលើផ្លូវជាតិលេខ៤ ចំពីមុខប៉ុស្តិ៍នគរបាលចោមចៅ៣ ចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-6124។
រថយន្ត FUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3B-3812 អូសសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-0236 របស់ក្រុមហ៊ុន តេង ឡាយ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តព្រូស ធ្វើដំណើរពីលិចទៅកើតស្របទិសគ្នា និងទន្ទឹមគ្នានៅខាងឆ្វេង លុះមកចំណុចកើតហេតុរថយន្តកុងតៃន័រ ស៊ីញ៉ូបត់ឆ្វេងបំណងចូលតាមផ្លូវបេតុងក្នុងភូមិថ្នល់បំបែក បណ្ដាលឲ្យប៉ះរថយន្តព្រូសខាងស្ដាំគាបជាប់គ្នាតែម្ដង។

សូមបញ្ជាក់៖ ករណីនេះ ក្រោយពីកើតហេតុភាគីទាំងសងខាង ចុះចេញពីរថយន្តរៀងៗខ្លួន ដោយទុកឡាននៅចោលកណ្ដាលផ្លូវ បង្កការកកស្ទះចរាចរណ៍៕

មតិយោបល់