ព័ត៌មានជាតិ

ឈើ កាចះ បួនដុំធំៗ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើខេត្តបង្ក្រាបទាំងយប់ ខណៈពេលដែលឈ្មួញកំពុងតែដឹកជញ្ជូនយ៉ាងសកម្ម

ស្ទឹងត្រែង: នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ ជំនាញរដ្ឋបាលព្រៃឈើខេត្ត បានធ្វើការបង្ក្រាបបទល្មើសឈើ ទាំងយប់ ខណៈពេលដែល ឈ្មួញឈ្មោះ ភា ហៅ (ភា ស្តៅ) ដឹកតាមទូកយកមកទំលាក់ក្នុងទន្លេសេកុង រួចឲ្យកូនចៅមួយក្រុមយករ៉ឺម៉កមកដឹកជញ្ជូនយ៉ាងប្រញាប់ប្រញាល់ នៅចំណុច កំពង់សាឡាង ជិតប៉ុស្តិ៍នគរបាល ក្នុងក្រុងស្ទឹងត្រែង។

ជំនាញបានប្រាប់ឲ្យដឹងថា ឈើនេះជាប្រភេទឈើ កា ចះ មានចំនួនបួនដុំ មានមុខកាត់ធំៗ មានប្រវែង ពីរម៉ែត្រ ពីរតឹក ឈើប្រភេទនេះត្រូវបានក្រុមឈ្មួញនាំគ្នាហៅថា ជាឈើ ទន្លាប់ ដើម្បីងាយស្រួលក្នុងការលក់បន្តឲ្យទៅឈ្មួញផ្សេងទៀត ព្រោះថាសព្វថ្ងៃនេះមានឈ្មួញក្នុងទីរួមខេត្តមួយចំនួនកំពុងតែត្រូវការឈើទន្លាប់ដើម្បីយកមកកែរឆ្នៃជាគ្រឿងសង្ហាររឹម ហើយឈើប្រភេទនេះគឺមិនមានចារក្នុងច្បាប់រដ្ឋបាលព្រៃឈើទេ ប៉ុន្តែមូលហេតុដែលជំនាញបង្ក្រាបគឺដោយសារតែក្រុមឈ្មួញទាំងអស់នោះភាគច្រើនអាងតែឈើកា ចះ ហៅឈើ ទន្លាប់ នេះមិនមានជាប់ចំណាត់ថ្នាក់ ពួកគេបាននាំគ្នាដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ទាំងផ្លូវគោក និងផ្លូវទឹកស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនខ្វល់ពីសមត្ថកិច្ច និង ជំនាញណាម្នាក់ឡើយ។

ចំពោះការដឹកជញ្ជូនឈើនៅទីតាំងខាងលើនេះត្រូវបានគេដឹងថា មុននឹងឈ្មួញហ៊ានដឹកឈើចូលកំពង់សាឡាង ពួកឈ្មួញទាំងអស់នោះគឺត្រូវ ខល ទូរសព័្ទជំរាបដល់សមត្ថកិច្ច និង ជំនាញដើម្បីរត់ការ និងសុំផ្លូវ ជាមុនសិន ទើបហ៊ានដឹកឈើចូល បើមិនដូចឆ្នោះទេ ប្រាកដជាមានការបង្ក្រាបផ្អើលគេ ផ្អើលឯង មិនខានឡើយ។

ឈើប្រភេទនេះ បើតាមសម្តីរបស់ឈ្មួញឈ្មោះ ភា ហៅ(ភា ស្តៅ)បាននិយាយប្រាប់ថា ឈើនេះ បើយើងយកមកដល់ក្នុងខេត្ត គឺយើងអាចលក់បានមួយគូប ក្នុងតំលៃ៦៥០$។ បច្ចុប្បន្ន ឈើទាំងអស់នោះ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើ ហៅ រ៉ឺម៉ក មកដឹកជញ្ជូនទាំងយប់យកទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួចរាល់ហើយ។

សូមបញ្ជាក់ផងដែរថា ឈ្មួញឈ្មោះ ភា ហៅ(ភា ស្តៅ)ម្នាក់នេះគឺជាឈ្មួញដែលរកស៊ីឈើប្រណិត ជាយូរឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្ន ឈ្មួញម្នាក់នេះ បែរមករកស៊ីឈើ ប្រភេទ ឈើច្រេះ និង ឈើ កា ចះ ហៅឈើ ទន្លាប់ ដូចអ្វីដែលបានឃើញនេះ៕

photo_2016-08-02_00-16-58photo_2016-08-02_00-17-02photo_2016-08-02_00-17-05photo_2016-08-02_00-17-07photo_2016-08-02_00-17-10photo_2016-08-02_00-17-13photo_2016-08-02_00-17-16photo_2016-08-02_00-17-18photo_2016-08-02_00-17-21photo_2016-08-02_00-17-23photo_2016-08-02_00-17-26photo_2016-08-02_00-17-28

មតិយោបល់