ព័ត៌មានជាតិ

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈិន លី ហៅអឺត ពេលនេះឃាត់៣នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឃាតកម្ម

តាកែវៈ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះឈិន លី ហៅអឺតភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដោយមានការដឹកនាំបញ្ជាពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានបន្តស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ជនសង្ស័យខាងលើមានទី១ ឈ្មោះ ខិត សុខា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងត្នោត ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ទី២ឈ្មោះ ភិន សំលុយ ភេទប្រុស អាយុ២២ឆ្នាំ ភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ និងទី៣ឈ្មោះ នឹម នេត ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិតាមុំ ឃុំតាភេម ស្រុកត្រាំកក់ ។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

 

មតិយោបល់