ព័ត៌មានជាតិ

Update៖ ក្តៅៗ!គេចទៅណារួចទីបំផុតឃាត់បានហើយ ឃាត.ក ដែលចាក់សម្លាប់សន្តិសុខយាមនៅធនាគារPPC BANK

ភ្នំពេញ: នៅល្ងាចថ្ងៃទី១៩នេះ សមត្ថកិច្ចឃាត់បានហើយជនសង្ស័យដែលចាក់សម្លាប់សន្តិសុខកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ មានករណីឃាតកម្មចាក់សម្លាប់សន្តិសុខយាមមុខធនាគារ PPC BANK ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៊ុន សុខចម្រើន ភេទប្រុស អាយុ ៤០ឆ្នាំ ជាសន្តិសុខឯកជន យាមនៅមុខធនាគារ PPC BANK (ពីមុនជនរងគ្រោះក៏ធ្លាប់ជាអ្នកដើររើសចាយផងដែរ ប៉ុន្តែចង់បានប្រាក់កម្រៃបន្ថែម ដើម្បីផ្គត់ផ្គង់គ្រួសារ ទើបមកធ្វើជាសន្តិសុខ បានប្រហែល ១ខែតែប៉ុណ្ណោះ) មានទីលំនៅឯខេត្តបាត់ដំបង ប្រពន្ធឈ្មោះ ផន វន មុខរបររើសអេតចាយ រស់នៅខេត្តកំពង់ស្ពឺ មានកូនប្រុសស្រីក្នុងបន្ទុកចំនួន ៦នាក់ ប្រុស ២នាក់។ ជួលបន្ទប់នៅខណ្ឌដង្កោ ។

តាមសម្តីជនសង្ស័យមកពីមូលហេតុដែលចាក់សម្លាប់ជនរងគ្រោះដោយសារខឹង ជនរងគ្រោះប្រមាថថា ខ្លួនជាមនុស្សញៀនថ្នាំ! នេះជាការសារភាពរបស់ជនដៃដល់!

សូមបញ្ជាក់៖ ករណីនេះ ជនរងគ្រោះត្រូវឃាតករចាក់ចំពោះជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអធ័ម រីឯមូលហេតុ មិនទាន់ដឹងថា ជាគំនុំឫអ្វីឲ្យពិតប្រាកដនៅឡើយទេ ក្នុងហេតុការណ៍នេះ កូនប្រុសអាយុ ១៦ឆ្នាំ បានត្រឹមអង្គុយយំមើលសពឪពុក ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើកោសល្យវិច័យរួចរាល់ ប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅវត្តសំបូរមាស សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

 

មតិយោបល់