ព័ត៌មានជាតិ

ចុម! លួចម៉ូតូប៉ូលិសទៀត

កោះកុង: កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នាវេលាម៉ោង១០និង០០នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមាបានទទួលបណ្តឹងពីឈ្មោះហុង ពៅ​ភេទប្រុស​ មុខរបរនគរបាលបានបាត់ម៉ូតូ១គ្រឿងZomerXពណ៌ខ្មៅពាក់ស្លាកលេខ1J8036 ដែលចតនៅមុខផ្ទះស្ថិតនៅភូមិចាំយាមឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា។
លុះដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នាវេលាម៉ោង១០និង៤៥នាទីព្រឹកកម្លាំងជំនាញបានធ្វេីការស្រាវជ្រាវឈានដល់ឃាត់ខ្លួនខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ុក សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ២ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលេីរួចមកសុំស្នាក់នៅផ្ទះរបស់ឈ្មោះសុខ ដាវី ភេទប្រុសអាយុ៣០ឆ្នាំស្ថិតនៅភូមិ១សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ។
បច្ចុប្បន្នកម្លាំងកំពុងធ្វើការសាកសួរបន្តនិងបំពេញសំណុំរឿងចាត់ការតាមនិតិច្បាប់ចំណែកឯវត្ថុតាងប្រគល់ជូនម្ចាស់ដើមវិញ៕

 

មតិយោបល់