យោងតាមទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា មន្ទីរ ប៉ង់តាហ្គោនអាមេរិក បានបញ្ជាក់ផ្លូវការនូវគម្រោងលក់យន្តហោះយកការណ៍ ទៅឲ្យប្រទេសកូរ៉េខាងត្បូង ចំនួន ៤គ្រឿង។
កិច្ចចរចានៃការទិញលក់នេះ គឺស្ថិតក្រោមកម្មវិធី លក់ដូរផ្នែកយោធា នៃ កិច្ចការបរទេស (FMS) ហើយប្រសិនបើមានការយល់ព្រម តម្លៃលក់នោះគិតជាទឹកប្រាក់ អាចមានច្រើនជាង ១,២ពាន់លានដុល្លារអាមេរិក ស្មើនឹង ១,២៨ពាន់ពាន់លានវ៉ុន។
ប្រភពខាងលើបានបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ ត្រូវការសមត្ថភាពចារកម្ម និងយន្តហោះ យកការណ៍ ដើម្បីបន្តភាព ទទួលខុសត្រូវបឋមរបស់ខ្លួន ក្នុងកិច្ចប្រជុំសម្ងាត់របស់បណ្តា មេបញ្ជាការកងកម្លាំងដោយដឹកនាំដោយសហរដ្ឋអាមេរិក នៅឆ្នាំ២០១៥ខាងមុខនេះផងដែរ៕
មតិយោបល់