ព័ត៌មានជាតិ

បង្រ្កាបស្រ្តីម្នាក់ ករណីល្បែងស៊ីសងខុសច្បាប់ កត់ឆ្នោតវៀតណាម

កណ្ដាលៈ យោងតាមផក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៧រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហាឆ្នាំ២០២០វេលាម៉ោង១៥និង១០នាទីមានករណីបង្រ្កាបល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខឆ្នោតវៀតណាម) នៅចំណុចផ្ទះជួល
ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ៣៨ឆ្នាំទីលំនៅស្នាក់នៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកត់ឆ្នោតវៀតណាម(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ ប្រាក់រៀលចំនួន២៦១៣០០រៀល។ ម៉ាស៊ីនគិតលេខចំនួន១គ្រឿង។ ទូរស័ព្ទដៃចំនួន២គ្រឿង(១-ម៉ាកNOKIA Nចុចពិលពណ៌ខ្មៅ១គ្រឿង ២ម៉ាកSAMSUNGពណ៌ស១គ្រឿង)។
ក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន៣សន្លឹក។ ក្រដាសកាបោនចំនួន២សន្លឹក។ ក្រដាសសំរាប់កត់ឆ្នោតចំនួន៣ដុំ។ កាបូបដៃពណ៌ឈាមជ្រូកចំនួន១ ។
-សេរីលទ្ធផលឆ្នោតវៀតណាមចំនួន៣ដុំ។

នៅវេលាកើតហេតុខាងលើ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីកត់ឆ្នោតវៀតណាមខុសច្បាប់នៅចំណុចខាងលើ លោកអធិការនគរបាលក្រុងតាខ្មៅបាន
បញ្ជាឲ្យកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅចុះបង្រ្កាបភ្លាមដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាង បញ្ជូនមកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី ៕

មតិយោបល់