ព្រះវិហារៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះ ចំណុចផ្ទះឈ្មោះ ស គង់ ស្ថិតក្នុងភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សេ ធី អាយុ ៤១ឆ្នាំ ត្រូវជាប្តី ជាអ្នកដុត។
ជនរងគ្រោះត្រូវជាប្រពន្ធឈ្មោះ នង គង់ អាយុ ៣៩ឆ្នាំ មុខរបរ លក់ដូរ ។
ការខូចខាត៖
-ផ្ទះចំនួន០១ខ្នង ទំហំ៥គុណ១២ម៉ែត្រ ធ្វើអំពីឈើ លាយឥដ្ឋប្រក់ស័ង្កសី
-លុយរៀលប្រហែល ១០លាន
-ខ្សែកមាស០១ដំឡឹង
-ខ្សែដៃមាស០៥ជី
-ក្រវិលផ្លាកទីន០១គូ
-គ្រែ០៣គ្រឿង
-ទូកញ្ចក់០១គ្រឿង
-តុទឹកតែ០១គ្រឿង
-កូនក្រឡឹង១០គ្រាប់
-ទូរស័ព្ទ០១គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត។
មូលហេតុ៖ បង្កដោយជនសង្ស័យប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ទើបឈានទៅដល់ចាក់សាំងដុតផ្ទះរបស់ខ្លួន។
ក្នុងពេលប្រតិបត្តិការ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥,០០០លីត្រ បានរលត់ជាស្ថាពរនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ៩និង៣០នាទីយប់៕
មតិយោបល់