ព្រះសីហនុៈ កាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ករណីរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៤-១៦៥ ក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ព្រះសីហនុ ។
ហេតុការណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ផ្ទុកកុងទីន័រ ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D 29 58 កន្ទុយមានផ្លាកលេខ 4A.14 24 ក្នុងទិសដៅស្របគ្នា ។ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ម៉ាកអ៊ិចសង់ទ័រ ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ជនរងគ្រោះពុំស្គាល់នូវអត្តសញ្ញាណ នោះឡើយ ។ ម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល ។
មូលហេតុ៖ រថយន្តបើកបុកម៉ូតូ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យសាកសព និងវាស់វែង យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់