ព័ត៌មានជាតិ

ពលរដ្ឋសូមណូមពរលោកអធិការខណ្ឌសែនសុខ ជួយជម្រុញមន្ត្រីក្រោមឱវាទឲ្យមានការល្បាតផង ព្រោះមានចោរលួចសម្ភារៈពលរដ្ឋក្បែរគោលដៅ ២៤ម៉ោង

ភ្នំពេញ: នៅវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្រាប់ Post News ថាមានករណីជនសង្ស័យតែងតែជិះម៉ូតូ ដើរលួចសម្ភារ:ប្រជាពលរដ្ឋពេលជិតភ្លឺ នៅចំណុចខាងក្រោមស្ដុបស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើឲ្យពួកគាត់រស់នៅក្នុងមូលដ្ឋានដេកមិនលក់បក់មិនល្ហើយ ដោយសារតែលោកចោរ តែងតែធ្វើសកម្មភាពលួចជាញឹកញយ សមត្ថកិច្ចមិនទាន់ចាប់បាន ហើយក៏ជាគោលដៅប៉ូលិសយាម ២៤ម៉ោង សង្ស័យតែពួកគាត់ភ្លេចល្បាត ឫក៏លង់លក់មួយភ្លែត ភូមិឃុំមានសុវត្ថិភាពនៅត្រង់ណា មានទាំងរូបភាព និងកាមេរ៉ាសុវត្ថិភាព តើលោកមេប៉ុស្តិ៍សង្កាត់ទឹកថ្លា និងជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ អាចមានសមត្ថភាព ចាប់ជនសង្ស័យបានដែរឫទេ? ឲ្យពួកគាត់ស្ងប់ចិត្ត។ ជាងនេះទៅទៀតពលរដ្ឋសូមណូមពរតាមរយ:សារព័ត៌មាន Post News ឲ្យលោក ហួរ ម៉េងវាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជួយជម្រុញមន្ត្រីក្រោមឱវាទរបស់លោកផង ពលរដ្ឋសង្ឃឹមថា លោកអធិការ នឹងអាចមានសមត្ថភាព ចាប់ជនសង្ស័យបាន កុំទុកឲ្យពលរដ្ឋបន្តការរិះគន់ឥតឈប់ឈរ ៕

មតិយោបល់