ព័ត៌មានជាតិ

រថយន្តធំដឹកការ៉ូ បើកកៀររថយន្តកាមរី បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៨និង៤០ នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ម្ដុំស្តុប៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធំដឹកការ៉ូ បើកកៀររថយន្តកាមរី បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់ ឬប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋទ្បើយ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់