ព័ត៌មានជាតិ

រថយន្ត TAXI បុកគូទសាំយុងស៊េរីទំនើប ខ្ទេចស្តុបទាំងសងខាង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត Taxi ម៉ែត្រ បើកមិនប្រយ័ត្ន បុកគូទរថយន្តសាំយ៉ុង បណ្តាលឲ្យខូចខាតទាំងសងខាង កាលពីវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា គេឃើញរថយន្តសាំយ៉ុង ស៊េរីទំនើប ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-3665 ធ្វើដំណើរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បានស៊ីញ៉ូបម្រុងបត់ឆ្វេង ត្រឡប់ក្រោយ តែមិនទាន់បានបត់ផង ស្រាប់តែមានរថយន្តតាក់ស៊ីម៉ែត្រ មកពីក្រោយពាក់ផ្លាកលេខ ភ្នំពេញ 2U-0139 ជាន់ហ្រ្វាំងមិនស៊ី ទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង យកវត្ថុតាងអែបខាង ដើម្បីភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា៕

មតិយោបល់