ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះរៀបចំសណ្តាប់ធ្នាប់លើផ្លូវ ជុំវិញក្រុងព្រះសីហនុ កុំឲ្យអ្នកលក់ដូរលើផ្លូវ

ព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះសម្របសម្រួលចរាចរណ៍ ក្នុងពេលស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុ។

ដោយកម្លាំង បានរៀបចំសណ្តាប់ធ្នាប់លើផ្លូវ ជុំវិញក្រុងព្រះសីហនុ កុំឲ្យអ្នកលក់ដូរលើផ្លូវ។ ក្នុងអំទ្បុងប្រតិបត្តិការនេះ ក៏កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើក លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៤-១៦៥ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់។

ដោយរថយន្តធុនធំ បើកបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់៕

មតិយោបល់