(ហៃណាន)៖ មន្ត្រីចិនមួយរូប នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាប្រទេសចិនត្រូវបានគេរំពឹងថានឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៣ពាន់លានដូសក្នុងឆ្នាំនេះ។
ប្រធានក្រុមការងារអភិវឌ្ឍន៍វ៉ាក់សាំងនៃក្រុមប្រឹក្សារដ្ឋការពារ និងគ្រប់គ្រងយន្តការប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-19 លោក ឈិន សុងវើយ (Zheng Zhonhwei) បានគូសបញ្ជាក់ថាសមត្ថភាពផលិតនាពេលបច្ចុប្បន្ន របស់ប្រទេសចិនមានប្រហែល ៥ពាន់លានដូសក្នុងមួយឆ្នាំៗ។
លោក Zheng បានបន្ថែមទៀតថា នៅពេលមានការផ្ទុះឡើងនៃជំងឺ COVID-19 ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺនេះ។ ប្រទេសចិនបានជ្រើសរើសធ្វើការស្រាវជ្រាវវ៉ាក់សាំងចំនួន១២ប្រភេទពីអង្គភាពស្រាវជ្រាវចំនួន១០នៅទូទាំងប្រទេស៕
Xinhua៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១
មតិយោបល់