ព័ត៌មានជាតិ

រថយន្តធុនធំ ប្រភេទដឹកម្សៅស៊ីម៉ងត៍ បុកម៉ូតូពីក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៨និង០៥នាទីនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រ៨២-៨៣ មុខវត្តបាញ់ឆ្គោល ក្នុងភូមិស្ពករាជុ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ករណីនេះបង្កឡើងដោយរថយន្តធុនធំ១គ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3 c9370 ប្រភេទដឹកម្សៅស៊ីម៉ងត៍ ដែលមានទិសដៅស្របជាមួយជនរងគ្រោះឈ្មោះជា គឿន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CG9310 បណ្តាលឲ្យបុកពីក្រោយពេញទំហឹង ស្លាប់នៅនឹងន្លែងកើតហេតុ ។ ចំណែករថយន្តបង្កបើកបន្តទៅមុខបានចម្ងាយ១៥០ម៉ែត្រ ទើបឈប់ចុះរត់គេចខ្លួន ។

មូលហេតុ៖ បណ្តាលមកពីរថយន្ត ប្រភេទដឹកម្សៅស៊ីម៉ងត៍ បើកបុកម៉ូតូជនរងគ្រោះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះពិតនិត្យ វាស់វែងនិងធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាស្ន ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ។ សពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់