កូរ៉េៈ នេះជាលើកទី ៣ ហើយ ដែលកូរ៉េខាងជើង បានបាញ់មីស៊ីលនាពេលថ្មីៗនេះ បន្ទាប់ពីការបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន ៣ គ្រាប់ ចូលសមុទ្រជប៉ុន កាលពីថ្ងៃទី ៩ ខែមីនាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដោយដកស្រង់សម្តីពីប្រធានអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន។
ដោយមីស៊ីលទាំងនោះ ត្រូវបានខាងយោធា អះអាងថា បានបាញ់ចេញពីខេត្ត North Pyongan នៃប្រទេសកូរ៉េខាងជើង ដែលវាអាចហោះបានចម្ងាយ ៤១០ គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ៥០ គីឡូម៉ែត្រ។
សូមជំរាបថា ការបាញ់នេះ ត្រូវបានគេកត់សម្គាល់ឃើញថា បានកើតឡើងបន្ទាប់ពីក្រុងព្យុងយ៉ាង ធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ក្នុងអំទ្បុងខែនេះ៕
មតិយោបល់