ព័ត៌មានជាតិ

ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ត្រូវបិទការធ្វើចរាចរណ៍ទាំងស្រុងហើយ

ប៉ៃលិនៈ យោងតាមផេកអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ចាប់ពីវេលាម៉ោង ០៦ និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ទៅ សមត្ថកិច្ចថៃ បានធ្វើការបិទច្រកជាស្ថាពរ ទាំងមនុស្ស មធ្យោបាយ ទំនិញចេញ-ចូលគ្រប់ប្រភេទ យោងតាមការជូនដំណឹង របស់អន្តោប្រវេសន៍ថៃ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៥០នាទី និងតាមការពិភាក្សាភាគីថៃ និងភាគីកម្ពុជា រវាងអភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តច័ន្ទបុរី ប្រទេសថៃ មិនឲ្យដំណើរការទេ គឺត្រូវបិទតាមឯកសារ ដែលសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ជូនដំណឹងមកប៉ុស្តិ៍៕

មតិយោបល់