ព័ត៌មានជាតិ

អភិបាលខេត្តកំពត បានសម្របសម្រួលដោះស្រាយបញ្ចប់ករណី​ផល​ប៉ះពាល់​ដីធ្លី​វាង​ប្រជាពលរដ្ឋ​ចំនួន​១៩គ្រួសារ​ ​​នៅ​ស្រុកដងទង់

ករណី​ផល​ប៉ះពាល់​ដីធ្លី​វាង​ប្រជាពលរដ្ឋ​ចំនួន​១៩គ្រួសារ​ ​រស់​នៅ​ក្នុង​ភូមិ​ស្រែ​ជា​ខាង​ជើង​ ឃុំ​ដងទង់​ ស្រុកដងទង់ ខេត្តកំពត និង​ក្រុមហ៊ុន​ សេង​ សម្បត្តិ​ ជា​ច្រើន​ខែ​ ត្រូវ​បាន​បញ្ចប់​​ នា​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០២១​ ក្រោមការសម្របសម្រួល ពី​ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ ដែល​បាន​ប្រេីប្រាស់​ឋានានុក្រម​គ្រួសារ​ប្រជាពលរដ្ឋ​ ចូលរួម​សម្របសម្រួល​ដោះស្រាយ​ ជូន​ពួក​គាត់​ ដោយ​ឈរ​លើ​ភាព​ត្រឹម​ត្រូវ​ តម្លាភាព​ និង​យុត្តិធម៌​ ចំពោះ​ពួក​គាត់​ ដោយ​ទទួល​បាន​ភាព​យុត្តិធម៌​ទាំង​អស់​គ្នា​។

ការ​ដោះស្រាយ​ក្ដី​ជូន​ពលរដ្ឋ​នេះ​ ធ្វើ​ឡើង​នៅ​បរិវេណ​សាលា​ស្រុក​ដងទង់​ ខេត្តកំពត​ ដែល​បាន​ការ​ចូលរួម​ពី​ ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ គណៈ​អភិបាល​រង​ខេត្ត​ មន្ទីរ​ជំនាញ​ អាជ្ញាធរ​ស្រុក​ភូមិ​ឃុំ​ និង​តំណាង​ក្រុមហ៊ុន​ សេង​ សម្បត្តិ​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​៕

ប្រភព: បេះដូងកំពត

មតិយោបល់