ព័ត៌មានជាតិ

គ្រាន់តែទទួលព័ត៌មានពីពលរដ្ឋភា្លម ចុះដល់គោលអប់រំភ្លែត ករណីចាក់បាស់ឮៗ រំខានអ្នកជិតខាង នៅខណ្ឌមានជ័យ

ភ្នំពេញៈ ទោះជាម៉ោង ១១និង៤៥នាទីយប់ក្តី ឲ្យតែមានបណ្តឹងពីប្រជាពលរដ្ឋ សមត្ថកិច្ចតែងតែចេញអនុវត្តភ្លាមៗ បន្ទាប់ពីទទួលបានខំមិនរបស់ប្រជាពលរដ្ឋចូលក្នុងផេក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ដំណឹងដល់អធិការខណ្ឌមានជ័យ ភ្លាមៗនោះលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាល បឹងទំពុនទី១ ចុះទៅដល់គោលដៅ ដែលចាក់បាស់ ហើយអបរំ ណែនាំគាត់ឲ្យបញ្ឈប់ការចាក់ធុងបាស់ឮៗ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង៕

មតិយោបល់