សៀមរាបៈ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២និង១០នាទីយប់ ករណីឆេះផ្ទះ បងប្អូន ប្រជាពលរដ្ឋ ម្ចាស់ឈ្មោះ ទុយ ទិត្យ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កសិករ នៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យរងការខូចខាត (១០០%) ផ្ទះ០១ខ្នង ទំហំ ៦x៩ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ចាក់សាបស៊ីម៉ង់ក្រោម បណ្តាលអោយខូចខាតទាំងស្រុង រួមនិងឯកសារសម្ភារៈមួយចំនួនទៀត មានសៀវភៅស្នាក់នៅ និងសំបុត្រកំណើត ។
ករណីអគ្គភ័យនេះមិនបណ្ដាលអោយឆ្លងទៅដល់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់គ្នាទៀតទេ ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសៀមរាប មិនបានប្រើប្រាស់ទឹកទេ ពីព្រោះ ពេលកើតហេតុកម្លាំងរបស់អធិការប៉ុស្ដិ៍ និងប្រជាការពារ ប្រជាពលរដ្ឋជួយអន្តរាគន៍រលត់ទាំងស្រុង ។
មូលហេតុ៖ ដោយសារម្ចាស់ផ្ទះមិននៅផ្ទះចាក់សោចោល រួចនាំគ្រួសារទៅដេកផ្ទះម្តាយនៅខាងត្បូងផ្ទះរបស់ខ្លួន ៕
មតិយោបល់