កណ្តាលៈ កាលពីវេលាម៉ោង២០និង២៣នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ករណីប្តីចេញពីផឹកស៊ីជាមួយមិត្តភក្តិ ត្រឡប់មកដល់ផ្ទះវិញ ខឹងប្រពន្ធមិនដួសបាយឲ្យហូប យកកាំបិតប៉័ងតោ ដេញកាប់ និង វាយបំផ្លាញទ្រព្យសម្បត្តិ បង្កការភ្ញាក់ផ្អើលកើតឡើង នៅចំណុចភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ទ. ល. ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ចំណែកជនសង្ស័យឈ្មោះ ម៉ន ចំណាប់ ភេទ ប្រុសអាយុ ៣០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ។ ជនទាំង២នាក់ ត្រូវជាប្តីប្រពន្ធនិងគ្នា បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ។
វត្ថុតាងដកហូតបានរួមមាន៖ កាំបិតបុ័ងតោចំនួន១ ។
ដំណើររឿង៖ នៅថ្ងៃកើតហេតុ ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះដើរផឹកស៊ី ជាមួយមិត្តភក្តិ ហើយប្រពន្ធបានតេហៅឲ្យត្រឡប់មកផ្ទះ មានសភាពស្រវឹងជោកជាំ ហើយពេលនោះខឹងប្រពន្ធ
ដួសបាយឲ្យហូបរាងយូ ក៏ទៅដួសខ្លួនឯង បានកំពុបសម្ល ជនសង្ស័យ ក៏បោកចានបែក វាយទូ កញ្ចក់ ចាក់អង្ករចោល ហើយជនសង្ស័យ យកកាំបិតបុ័ងតោ ដេញកាប់ប្រពន្ធរបស់ខ្លួនទៀត ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់