បរទេស៖ កីឡាករខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិបារាំង Dembeleទីបំផុតក្រោយសម្រាកព្យាបាលអស់រយៈពេលជាយូរមកហើយនោះគឺអាចវិលត្រឡប់មកចូលរួមការប្រកួតសាជាថ្មីវិញហើយជូនក្លឹប Barcelona ក្នុងការប្រកួត Champions League ។
បុរសវ័យ២៤ឆ្នាំរូបនេះទោះបីជាយ៉ាងណាក្តីបានបង្ហាញខ្លួនត្រឹមតែ២៥នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនម្តងទៀតលើកនេះហើយក៏បានទទួលរងរបួសសាជាថ្មីនិងត្រូវបានបញ្ចូនទៅកាន់បន្ទប់ព្យាបាលម្តងទៀតផងដែរ។
យោងតាមការបញ្ជាក់របស់ Barcelona តាមរយៈវេបសាយផ្លូវការបានឲ្យដឹងថាទាំង Sergio Dest និង Ousamne Dembele គឺសុទ្ធតែបានទទួលរងរបួសហើយនឹងមិនអាចបង្ហាញខ្លួនក្នុងការហ្វឹកហាត់ឬការប្រកួតវិញភ្លាមបាននោះទេ។
នេះមានន័យថាកីឡាកររូបនេះនឹងមិនអាចប្រកួតលេងឲ្យ Barcelona ក្នុងលីគឡើយដែលត្រូវប៉ះនឹងក្រុម Celta Vigo នាយប់ថ្ងៃសៅរ៍នេះឡើយ៕
មតិយោបល់