កំពតៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ៤ ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ម្ដុំផ្លូវរថភ្លើងទៅភ្នំពេញ ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុង/ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ ត្រូវរថយន្តភ្លើងកិនដាច់ក្បាលចេញពីខ្លួន ស្លាប់យ៉ាងរន្ធត់។
មូលហេតុ៖ សង្ស័យដេកលើផ្លូវរថភ្លើង។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើកំណត់ហេតុ និងកំណត់អត្តសញ្ញាណសព ដើម្បីស្វែងរកសាច់ញាតិ បច្ចុប្បន្នសព ត្រូវបានយកតម្កល់ទុកនៅវត្ត៕
មតិយោបល់