ភ្នំពេញៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទី កំលាំងអធិការដ្ឋានបានសហការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ឆែកឆេរទីតាំង ស្តុក ចែកចាយ មេតាណុល ដែលមាន ផ្ទះលេខ២៤Cផ្លូវ៣២៨សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយមានការសម្របសំរួលនឹងដឹកនាំផ្ទាល់ពីលោក សាយ ណូរា ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៏ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកទូច ផល្លាមន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថ ក្រសួងសុខាភិបាល ។
ជាលទ្ធផល ក្រុមចំរុះបានរកឃើញ មេតាណុល នឹងធ្វើការដកហូត យកទៅរក្សាទុកនៅអង្គភាពវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហ៏កម្មនឹងសិប្បកម្ម ។
សំភារ:ដកហូតរួមមាន
១.ធុងពណ៌ខៀវ ទំងន់១៦៣Kgចំនួន១៩ធុង
២. ប៊ីដុងចំណុះ៣០លីត្រ ៧៥ប៊ីដុង
៣.ឧបករណ៏សំរាប់បូមចំនួន០១៕
មតិយោបល់