ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣ នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ក្រោយពេលពួកគេប៉ុនប៉ងលួចស៊ីទែនទឹក។
ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង២០ នាទីយប់ថ្ងៃទី ២១ខែមីនាឆ្នាំ ២០២០នៅចំណុចមុខរោងចក្រសេះសផ្លូវដួងងៀបភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនសង្ស័យទាំង៣ នាក់បើករ៉ឺម៉កចំនួនពីរគ្រឿងបទទៅវិញទៅមកស្រាប់តែមកដល់កន្លែងកើតហេតុបានឈប់រ៉ឺម៉កអែបស៊ីទែនទឹកដែលម្ចាស់ទុកក្បែររបងហើយបម្រុងនាំគ្នាលើកស៊ីទែនទឹកដាក់លើរ៉ឺម៉កតែត្រូវបានម្ចាស់និងប្រជាពលរដ្ឋឃើញទាន់នាំគ្នាស្រែកឆោឡោអង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់និង២ នាក់ទៀតនាំគ្នាបើករ៉ឺម៉ករត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរបន្តនៅប៉ុស្តិ៍នរគបាលស្ទឹងមានជ័យ៣៕
មតិយោបល់