ព័ត៌មានជាតិ

បុរសជាកម្មករសំណង់ម្នាក់ខ្យល់គស្លាប់

កណ្តាលៈហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ១៦ និង ០០ នាទីថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០២០ចំណុចភូមិ ដើមពោធិ ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល ។

ជនរងគ្រោះឈ្មោះ ម៉ម មុំ ភេទ ប្រុស អាយុ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់
មានទីលំនៅភូមិ ចំបក់ភ្លោះ ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល ។

តាមការឲ្យដឹងរបស់ឈ្មោះ ម៉ម សារិន ភេទស្រី អាយុ ៤១ ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា ជនរងគ្រោះ កន្លងមកជាមនុស្សញៀនស្រា ហើយទើបតែត្រឡប់មកពីធ្វើការ នៅប្រទេសថៃ ចំនួនបានចំនួន០៥ ថ្ងៃ លុះដល់ថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ មានសភាពក្តៅខ្លួនហើយហត់ ដោយឃើញអាការៈមិនស្រួល ក្នុងពេលនោះ ឈ្មោះ ម៉ម សារិន ដែលត្រូវជាប្អូនស្រីបង្កើត និងកូនបង្កើត ឈ្មោះ រៃ សុភា ភេទ ប្រុស អាយុ ២១ឆ្នាំ បាននាំគ្នាជិះម៉ូតូឌុបជនរងគ្រោះ ទៅមន្ទីរបង្អែកស្រុកពញាឮ លុះពេលជិះដល់កន្លែងកើតហេតុខាងលើ ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត រួចហើយក៏បានដាក់សាកសពជនរងគ្រោះ នៅចិញ្ចើមផ្លូវបេតុងភូមិដើមពោធិ បន្ទាប់មកទៀត និងបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត រួចហើយកម្លាំងប៉ុស្តិ៍បានហៅរថយន្តមន្ទីរពេទ្យបង្អែកស្រុកពញាឮ ដើម្បីដឹកសាកសពជនរងគ្រោះមកផ្ទះវិញ ។

ក្រោយមកកម្លាំងផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ភ្នំបាតឲ្យដឹងថាសាកសព ពិតជាស្លាប់ដោយសារខ្យល់គ និងមិនមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់