ព័ត៌មានជាតិ

​ប្រធានបទក្តៅគគុក​​ក្រោយ​​ការរំលោភ​​លើ​ភ្ញៀវ​ទេសចរណ៍​​ក្នុងប្រទេស​ប្រេស៊ីល​

អំពើ​ឧក្រិដ្ឋកម្ម​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅគគុក​នៅ​ក្នុង​ប្រទេស​ប្រ​ស៊ីល​ជា​ពិសេស​គឺ​នៅ​ទីក្រុង Rio De Janeiro ក្រោយ​ការកើតមាន​នូវ​ការរំលោភ​មួយ​ទៅ​លើ​ភ្ញៀវ​ទេសចរណ៍​ម្នាក់​កាលពី​ចុង​ខែ​មិនា​នៅលើ​ឡានក្រុង​និង​ការស្លាប់​មនុស្ស​ដល់​ទៅ 7 នាក់​នៅក្នុង​ការធ្លាក់​ឡា​ន​ក្រុង​នៅ​ទីក្រុង Rio De Janeiro ដូចគ្នា​។​
https://i1272.photobucket.com/albums/y389/domneng/brazilian-bus-via-raulc-flickr_zps7ffe08d6.jpg
​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ប៉ូលីស​នៅ​កំពុង​ព្យាយាម​តាម​ចាប់​បុរស​ម្នាក់​នោះ​នៅឡើយ​ដោយ​តាម​សាក្សី​ដែល​បាន​និយាយថា​បុរស​ម្នាក់​ដែល​មាន​កាំភ្លើង​នៅ​នឹង​ខ្លួន​បាន​ចូល​ទៅក្នុង​ឡាន​ហើយ​រំលោភ​លើ​ស្ត្រី​ម្នាក់​ដែល​ជា​ភ្ញៀវ​ទេសចរណ៍​អស់​រយះពេល 30 នាទី​មុនពេល​ខ្លួន​ប្លន់​អ្នកដំណើរ​ដទៃ​ទៀត​នៅលើ​រថយន្ត​និង​បន្ទាប់មក​ក៏​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​ក្រោយ​ការ​កើត​ហេតុ​នេះ​ប៉ុន្មាន​ថ្ងៃ​រថយន្តក្រុង​ដែល​ផ្ទុក​ទៅដោយ​អ្នកដំណើរ​បាន​បើក​ធ្លាក់​ស្ពាន​ហើយ​បណ្តាលឲ្យ​មាន​អ្នកស្លាប់ 7 នាក់​ផង​។​

​ទាំងអស់នេះ​បាន​ធ្វើឲ្យ​ទីក្រុង​មួយ​ដែល​នឹង​ក្លាយជា​អ្នក​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​រាប់លាន​នាក់​នៅ​ឆ្នាំ 2016 ក្នុង​កម្មវិធី​ការប្រកួត​ដណ្តើម​ពានរង្វាន់​ពិភពលោក​ក្លាយជា​រឿង​ដ៏​គួរឲ្យ​ព្រួយបារម្ភ​បំផុត​សម្រាប់​អ្នក​ដែល​មាន​គម្រោង​ទៅ​ទស្សនា​ការប្រកួត​នេះ​៕​

មតិយោបល់